ច្បាប់ទូន្មាន

សេចក្ដីរំលឹកដាស់តឿន

អ្នកភិរម្យភាសាអ៊ូ លើកដៃទាំងគូប្រណម្យផ្ចង់ បង្គំព្រះពុទ្ធគ្រប់ព្រះអង្គ ព្រះធម៌ព្រះសង្ឃប្រសើរសាយ។ ព្រះគុណគ្រូឧបជ្ឈាយាចារ្យ មាតាបិតាបង្កើតកាយ បង្កើតប្រាជ្ញាថ្លាវែងឆ្ងាយ ខ្ញុំសូមអធិប្បាយចែកពាក្យជូន។ ព្រះពុទ្ធសករាជព្រះសាសនា អតិកន្តាកន្លងធួន ពីរពាន់បួនរយចិតសឹបបួន ជួនខែនិងថ្ងៃគ្មានកន្លង ។ ដើមឆ្នាំមមែក្នុងត្រីស័ក ពិសាខភ្លៀងធ្លាក់កាត់ទឹកម្តង មួយរោចថ្ងៃសៅរ៍កើតសៅហ្មង លឺពាក្យអ្នកផងទាស់ទែងគ្នា។ មិនបានកាប់ចាក់ដល់បាក់បែក ថ្ងៃនេះជជែកថ្ងៃស្អែកជា ចាក់ដោតរាលរោលពោលពណ៌នា និន្ទាដៀលត្មះចាស់បុរាណ ។ ពួកចាស់ដៀលត្មះអ្នកប្រាជ្ញថ្មី រឿងធម៌បាលីស្តីប្រមាណ ប្រមាថទៅមកមិនឈប់ខាន ហាមប្រាមមិនបានមិនបាត់មាត់។ ព្រះធម៌ព្រះពុទ្ធតែមួយអង្គ លោកសង្ឃបួសរៀនមានដោយវត្ត សង្ឃខ្លះចេះស្ទើរមិនចាំស្អាត់ ភ្លើៗសូត្រភ្លាត់មិនត្រូវខ្យល់។ គេចាប់ថាខុសប្រកាន់ខឹង មិនដឹងថាខ្លួនរៀនមិនដល់ មិនដែលសួរគេព្រោះមិនឆ្ងល់ សំគាល់ថាខ្លួនត្រូវមិនខុស។ អ្នកប្រាជ្ញលោកសូត្រចំបាលី ថាគេធម៌ថ្មីស្តីបន្តុះ បន្ទោសទៅមកឆ្លើយឆ្លងឈ្លោះ មិនព្រមចំណុះខុសចំណាំ ។ ចំណែកចំណេះចេះរាល់ខ្លួន បារាជិកបួនវិន័យប្រាំ មហាវគ្កចុល្លវគ្គអាទិកម្ម ព្រះអង្គគ្មានផ្តាំអោយឈ្លោះគ្នា។ ផ្តាំអោយតែកាន់សិក្ខាបទ អ្នកបួសរាល់វត្តត្រូវសាមគ្គា ព្រះពុទ្ធរូបរាល់វិហារ វន្ទាគោរពរាល់យប់ថ្ងៃ។ នមស្សការបង្គំធម៌បីបទ សូត្រហបមាត់នឿយជើងដៃ មិនដឹងប្រាកដរតនត្រៃ …

ច្បាប់ទូន្មាន

ច្បាប់ល្បើកថ្មី

អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ ច្បាប់ល្បើកថ្មីមានខ្លឹមសារទាំងស្រុងដូចតទៅ៖​ វីដេអូច្រៀងដោយ លោកតា ប្រាជ្ញឈួន ០០១ អ្នកព្រះភិរម្យ ភាសាអ៊ូខ្ញុំ បង្គំនឹកគុណ ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃជាមុន គុណគាប់មហាធ្ងន់ មាតាបិតា ឧបជ្ឈាយ៍ជាធំ កាលចាប់ដៃខ្ញុំ អោយធម៌កេសា អនុសាវន ព្រះកម្មវាចា គុណតួអក្ខរា ទាំងសាមសិបបី ខែចែត្រឆ្នាំច ចត្វាស័កក កគិតកាព្យថ្មី លើច្បាប់ប្រដៅ កូនចៅប្រុសស្រី តូចក្ដីធំក្ដី ចូរស្ដាប់គ្រប់គ្នា។ ដ្បិតមនុស្សឥលូវ យកខុសជាត្រូវ យកឆ្កួតធ្វើជា អំពើអាក្រក់ ឡិកឡក់លីលា ព្រហើនពានពារ អាងមាសអាងប្រាក់។ ០០៥ អាងព្រើលអាងប្រាជ្ញ អាងកោងអាងកាច អាងកាប់អាងចាក់ អាងជើងអាងដៃ អាងវាយអាងធាក់ អាងគុកច្រវាក់ អាងម៉ាស៊ីនកាត់ក។ អាងសុទ្ធតែខុស កូនអើយចាំចុះ អាងនោះមិនល្អ អ្នកគិតអោយល្អិត ដ្បិតស្រុកលោកក្រ …

ច្បាប់ទូន្មាន

កំណាព្យ ក្រម​ ង៉ុយ

ព្រះធម៌ព្រះពុទ្ធតែមួយអង្គ លោកសង្ឃបួសរៀនមានដោយវត្ត សង្ឃខ្លះចេះស្ទើរមិនចាំស្អាត់ ភ្លើៗសូត្រភ្លាត់មិនត្រូវខ្យល់។ គេចាប់ថាខុសប្រកាន់ខឹង មិនដឹងថាខ្លួនរៀនមិនដល់ មិនដែលសួរគេព្រោះមិនឆ្ងល់ សំគាល់ថាខ្លួនត្រូវមិនខុស។ អ្នកប្រាជ្ញលោកសូត្រចំបាលី ថាគេធម៌ថ្មីស្តីបន្តុះ បន្ទោសទៅមកឆ្លើយឆ្លងឈ្លោះ មិនព្រមចំណុះខុសចំណាំ ។ ចំណែកចំណេះចេះរាល់ខ្លួន បារាជិកបួនវិន័យប្រាំ មហាវគ្កចុល្លវគ្គអាទិកម្ម ព្រះអង្គគ្មានផ្តាំឲ្យឈ្លោះគ្នា។ ផ្តាំឲ្យតែកាន់សិក្ខាបទ អ្នកបួសរាល់វត្តត្រូវសាមគ្គា ព្រះពុទ្ធរូបរាល់វិហារ វន្ទាគោរពរាល់យប់ថ្ងៃ។ នមស្ការបង្គំធម៌បីបទ សូត្រហបមាត់នឿយជើងដៃ មិនដឹងប្រាកដរតនត្រៃ មិនចេះសង្ស័យសួរអ្នកណា។ អ្នកប្រាជ្ញលោកសូត្រចំបាលី ប្រែចេញសេចក្តីឲ្យពិស្តារ អ្នកខ្លៅមិនស្តាប់តាមពុទ្ធដិកា គេថាខ្លួនខុសប្រកាន់ខឹង ។ ធម៌សម្ពុទ្ធេសូត្រលាន់ៗ ព្រះពុទ្ធរយពាន់ខ្លះមិនដឹង ជឿជាក់ថាចេះចប់ប៉ុណ្ណឹង មិនប្រឹងរៀនប្រែបកបរិយាយ។ ចេះហើយមិនដឹងថាខ្លួនខុស មិនព្រមចំណុះអ្នកប្រាជ្ញប្រាយ បាលីច្រលំពាក្យនិស្រាយ នឹកស្តាយបែបចាស់មិនផ្លាស់ចេញ។ គេថាសូត្រធម៌មិនចេះប្រែ បានបុណ្យខ្លះដែរតែមិនពេញ បើចេះប្រែផងបានចំណេញ ខ្លួនរិតទន្ទេញតែបែបចាស់។ ចចេសទទឹងរឹងជជែក ប្រកឹងប្រកែកប្រកួតម្នះ ម្នៅៗសត្រូវនឹងធម៌ព្រះ ជាតិក្រោយក្រលាស់ជាល្ងង់ខ្លៅ។ មានកាលត្រលប់ជាគថ្លង់ មម៉េងមម៉ង់ឆ្កួតមួម៉ៅ ពីព្រោះមិនស្តាប់ប្រាជ្ញប្រដៅ ហ្នឹងហៅចេះហើយមិនប្រសប់។ …

ច្បាប់ទូន្មាន

ច្បាប់ក្រម

ប្រភព៖ មណ្ខលវប្បធម៏ខ្មែរនៅប្រទេសស្វីស វិចារណកថា កែវ ឈុន : ច្បាប់ក្រម គឺ​ជា​កំរង​អក្សរ​សិល្ប៍​មួយ​បទ មាន​អត្ថ​ន័យ​យ៉ាង​ធំ​ធេង ក្នុង​ការ​ទូន្មាន​យុវ​សិក្សា​ទាំង​ឡាយ​។ ក្នុង​ន័យ​នៃ​ច្បាប់​ក្រម យើង​ឃើញ​អ្នក​​និពន្ធ​បាន​សរ​សេរ​ទូន្មាន​ដោយ​ត្រង់ ចំពោះ​សាម​ណេរ​ក្មេង​ៗ ដែល​បាន​ចូល​ទៅ​បួស​រៀន​តាម​វត្ត​អារាម​នា​នា។ កាល​ពី​សម័យ​បុរាណ ដែល​​ពុំ​​ទាន់​​​មាន​​សាលា​​រៀន​​រីក​​ចំរើន​នៅ​ឡើយ យុវ​វ័យ​សិក្សា​ទាំង​ឡាយ ត្រូវ​ចូល​ទៅ​បួស​ជា​សាម​ណេរ ស្វែង​រក​ការ​សិក្យា​រៀន​​សូត្រ​​ចំណេះ​​ដឹង​​ផ្សេង​ៗ​ ទាំង​​ផ្នែក​​សង្គម​​រស់​​នៅ រហូត​​ដល់​​កិច្ច​​​ការ​ប្រចាំ​​ថ្ងៃ មុខ​វិជ្ជា​ជីវ​ផ្សេងៗ​ទៀត​ផង​។ អ្នក​និពន្ធ​បានច​ង្អុល​បង្ហាញ​ប្រាប់​យ៉ាង​ច្បាស់​ថា ប្រាជ្ញា​ក្ដី បុណ្យ​យស​សក្ដិ​ក្ដី សុទ្ធ​តែ​ត្រូវ​កើត​​ឡើង​បាន​ដោយ​ការ​ប្រព្រិត្ដ​ប្រតិ​បត្ដ កុល​បុត្រ​កុល​ធីតា​ទាំង​ឡាយ កុំ​មាន​ចិត្ដ​អន្ធ​ពាល ឈ្លោះ​បង្ករ​សង្គ្រាម​ចាប់​ចាក់​វាយ​គ្នា ហើយ​ត្រូវ​ខំ​សំភី​សរ​សេរ​សិក្សា​រៀន​សូត្រ កុំ​ខ្ចិល​ច្រអូស​ដោយ​ប្រការ​ណា​មួយ​សោះ​ឡើយ​។ ឳពុក​ម្ដាយ​ស្រលាញ់​បុត្រ​ធីតា​ស្ងួន​ភ្ញារ យ៉ាង​លើស​​លុប ហើយ​យក​មក​ផ្ញើ​អោយ​សិក្សា​រៀន​សូត្រ​នឹង​គ្រូ​បាធ្យាយ ព្រោះ​ចង់​អោយ​បុត្រ​ធីតា​បាន​ប្រយោជន៍​បី គឺ​ចេះ​ច្បាប់ មាន​ប្រាជ្ញា មាន​បារមី ដែល​ជា​សីល​ធម៌​យ៉ាង​សំខាន់​បំផុត​នៅ​ក្នុង​សង្គម​រស់​នៅ​​។ ច្បាប់ក្រម ក៏​គឺ​ជា​ចិត្ត​វិជ្ជា​ម្យ៉ាង​ទៀត ទូន្មាន​អប់​រំ​មនុស្ស​អោយ​មាន​ចិត្ដ​សុភាព​រាប​សា ប្រកប​ដោយ​សីល​ធម៌​ខ្ពស់​ ហើយ​ដែល​បាន​ពោល​អប់​រំ​សង្គម​តាំង​ពី​ម័យ​កាល​យូរ​លង់​មក​ហើយ នៅ​ក្នុស​ម័យ​ត​មក រហូត​មក​ដល់​បច្ចុប្បន្ន​នេះ យើង​ឃើញ​សាលា​រៀន​មាន​ការ​រីក​ចំរើន​ដុះ​ដាល​ស្ទើរ​គ្រប់​ទិសទី តែ​តំលៃ​សីលធម៌ បទ​ទូន្មាន​នៅ​ក្នុង​ច្បាប់​ក្រម ក៏​ហាក់​នៅ​តែ​មាន​ភាព​រស់​រវើក …

ច្បាប់ទូន្មាន

ច្បាប់អរិយសត្ថា

ប្រភព៖ មណ្ខលវប្បធម៏ខ្មែរនៅប្រទេសស្វីស វិចារកណថា កែវ ឈុន : ច្បាប់អរិយសត្ថា គឺ​ច្បាប់​មួយ​ទៀត​ក្នុង​ច្បាប់​ផ្សេង​ៗ ដែល​រៀប​ចំ​តាក់​តែង​ឡើង​ដោយ ព្រះ​គ្រូ​ភិក្ខុ​សង្ឃ ផ្ដែ​ផ្ដាំ​ទូន្មាន​ដល់​យុវ​សិក្សា អោយ​ខំ​រៀន​សិក្សា ធ្វើ​ខ្លួន​អោយ​ប្រកប​ដោយ​សីល​ធម៌​ល្អ អោយ​ខំ​ធ្វើ​ខ្លួន​អោយ​មាន​ប្រ​យោជន៍ កុំ​អោយ​អសោចន៍ ដើម្បី​ការ​កេរ្ដិ៍​លោ​កិយ នៅ​ក្នុង​ច្បាប់​នេះ ព្រះ​គ្រូ​អ្នក​និព្ធ​បាន​រលឹក​ឡើង​ផង​ដែរ អំពី​ការ​ធ្វើ​ជំនួញ​ជួញ​លក់​ដូរ​គ្រប់​បែប​យ៉ាង អោយ​កូន​ចៅ​ខំ​សិក្សា​រៀន​ពាណិជ្ជ​កម្ម អោយ​ចេះ​គិត​លេខ គិត​បញ្ជី​កត់​ត្រា អំពី​ការ​លក់​ដូរ​ខាត​ចំណេញ​ទៀត​ផង​។ ពាក្យ​បទ​កំណាព្យ​រំលឹក​ដាស់​តឿន​នៅ​ក្នុង​ច្បាប់​អរិយ​សត្ថា គឺ​ជា​ការ​បង្រៀន​អោយ​យុវ​វ័យ​ចេះ​ប្រុង​ប្រយ័ត្ន​ខ្លួន​ខ្ពស់ អោយ​ចេះ​រស់​នៅ​ក្នុង​សង្គម​អោយ​បាន​សុខ​សាន្ដ គេច​អោយ​ផុត​ពី​ភាព​ខ្ជិល​ច្រ​អូស ដែល​ជា​កត្ដា​យ៉ាង​សំខាន់​​នាំ​មក​នូវ​ភាព​អវិជ្ជា​ល្ងង់​ខ្លៅ​។​ សីល​ធម៌​ដ៏​ចំបង​ផ្សេង​ៗ​ទៀត ជា​ច្រើន​នៅ​ក្នុង​ច្បាប់​នេះ សុទ្ធ​សឹង​ជា​ការ​​ជួយ​​រិះ​​រក​​មធ្យោ​​បាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មនុស្ស​ជាប់​ចិត្ដ និយម​គុណ​ធម៌​ល្អ ទាំង​ក្នុង​ទី​ស្ងាត់​កំបាំង ទាំង​ក្នុង​ទី​​ប្រជុំ​ជន​ ដូច​ជា​លោក​រំលឹក​ថា ត្រូវ​តែ​ប្រ​ព្រឹត្ដ​ខ្លួន​ជា​មនុស្ស​សុភាព​រាប​សា កុំ​កោង​កាច អោយ​មាន​ចិត្ដ​ល្អ មាន​ធម៌​ចេះ​ច្បាប់​លេខ​អក្សរ កុំ​អោយ​ជឿ​នូវ​អ្វី​ដែល​មិន​គួរ​ជឿ ដូច​ជា​ជឿង​ទៅ​លើ​ព្រេង​សំណាង ជឿ​ទៅ​លើ​គ្រូ​ទាយ​ជា​ដើម​ផង​។ ច្បាប់អរិយសត្ថា ១  អរិយសត្ថា(១) គន់គិតចែងចារ ចងទុក្ខជាច្បាប់ អោយអស់សិស្សផង ត្រងត្រាប់សណ្ដាប់ យកជាតំរាប់ …

ច្បាប់ទូន្មាន

ពាក្យកាព្យប្រដៅជនប្រុសស្រី

ដោយកែវ ឈុន ក្នុងពាក្យកាព្យប្រដៅជនប្រុសស្រី កវិង៉ុយ មិនមែនគ្រាន់តែធ្វើការដាស់តឿន ប្រជាជនគ្រហស្ថធម្មតាៗ ឲ្យជឿគោរពបូជាចំពោះពុទ្ធសា សនាប៉ុណ្ណោះទេ នៅក្នុងនោះ យើង ឃើញកវីរូបនេះ យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះវត្ដវ៉ាអារាម ហើយពោលរំលឹកដាស់តឿនដល់ព្រះភិក្ខុ សង្ឃសាមណេរឲ្យខំសិក្សារៀនសូត្រធម៌អារ្យ គោរពបទវិន័យឲ្យបានទៀងទាត់ត្រឹមត្រូទៅតាមក្រិតក្រមអោយបានល្អប្រសើរទៀតផង។ តាមរយបទកំណាព្យនេះ កវីង៉ុយ គឺជាអ្នកកាន់ព្រះពុទ្ធសាសនាម្នាក់យ៉ាងខ្ជាប់ខ្ជួន ហើយចាំធម៌អារ្យ វិន័យ ត្រៃសិក្ខាយ៉ាងជាក់ច្បាស់ទៀតផង។ បន្ទាប់ពីធ្វើបទនមស្សការ កវីង៉ុយ បានធ្វើការក្រើនរំលឹក ជនប្រុសស្រី អោយប្រកាន់ត្រៃសរណគមន៍បី គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាមូដ្ឋាន ហើយអោយនាំគ្នាខំលះបង់អំពើបាប ទុច្ចរិត អាក្រក់ទាំងឡាយ នាំគ្នាធ្វើអំពើល្អ ធ្វើបុណ្យ រក្សាសីលឲ្យបានជានិច្ច។ សន្ដោសប្រោសប្រណី មានចិត្ដ មេត្ដាករុណា ចំពោះជីវិតសត្វលោក មិនឆរបោក មិនលួចមិនប្រព្រឹត្ដនូវអំពើអាណាចារ្យ មិនពោលពាក្យកុហក មិនសេពសុរា ដែលជាប្រភពនៃសេចក្ដីស្រវឹងទាំងឡាយ​។ ទូន្មានរំលឹកជនប្រុសហើយកវីង៉ុយ បានលើកក្រើនរំលឹកដល់ព្រះសង្ឃ សាមណេរ ដោយលើកយកបាតិមោក្ខសំវរសីល ដែលមានសិក្ខាបទទាំង២២៧ ជាមូដ្នាន …

ច្បាប់ទូន្មាន

ច្បាប់កេរ្ដិ៍កាល

ប្រភព៖ មណ្ខលវប្បធម៏ខ្មែរនៅប្រទេសស្វីស វិចារកថា កែវ ឈុន : ច្បាប់​កេរ្ដិ៍​កាល ជា​ស្នា​ដៃ​របស់​កវី​ដ៏​ឆ្នើម​ម្នាក់ ប៉ិន​ប្រសព្វ​ទាំង​សំដី​ថ្វី​មាត់ ទាំង​ការ​កត់​ត្រា​តែង​និពន្វ ហើយ​ជា​អ្នក​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​យ៉ាង​ខ្លាំង រហូត​ក្លាយ​ខ្លួន​ អ្នក​មាន​ស្ដុក​ស្ដម ជា​សេដ្ឋី​មាន​ទ្រព្យ​សម្បត្ដិ​យ៉ាង​មហា​សាល​ទៀត​ផង​។ បទ​កំណាព្យ​ផ្ដែ​ផ្ដាំ ទូន្មាន​កូន​ចៅ​ក្នុង​ច្បាប់​កេរ្ដិ៍​កាល អ្នក​និពន្ធ​បាន​លើក​ឡើង អំពី​ការ​ប្រកប​កិច្ច​ការ​រក​ស៊ី​ប្រចាំ​ថ្ងៃ​ធម្មតា​ៗ របស់​កសិករ​ខ្មែរ​យើង ដូច​ជា​ការ​នែ​នាំ​អោយ​កូន​ចៅ​មាន​ស្មារតី​ភ្ញាក់​រលឹក កុំ​ឲ្យ​ខ្ជិល​ច្រអូស ដេក​ដល់​ថ្ងៃ​រះ ត្រូវ​ក្រោក​រូត​រះ​មើល​ថែ​រក្សាគោ​ក្របី​ផ្ទះ​សម្បែង ខំ​ប្រឹង​ប្រែង​ប្រកប​កិច្ច​ការ​ងារ​គ្រប់​បែប​យ៉ាង ធ្វើ​ស្រែ​ទាំង​ប្រាំង ទាំង​វស្សា ទាំង​ចំការ​កុំ​អោយ​នៅ​ទំនេរ​ដៃ​សោះ​ឡើយ​។ ក្រៅ​ពី​កិច្ចការ អ្នក​និពន្ធ​នៅ​បាន​ផ្ដែ​ផ្ដាំ​ទូន្មាន​អំពី​សីល​ធម៌ សុជី​វធម៌ នៅ​ក្នុង​ការ​រស់​នៅ​អោយ​បាន​ខ្ពស់​ប្រសើរ ដោយ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​អំពី​ហេតុ​ផល​ជាក់​ស្ដែង ជា​ច្រើន​ប្រការ ដូច​ជា​ថា កុំ​ចិញ្ចឹម​សត្វ​ខ្លា កាន់​ក. ពស់​អោយ​ខ្ជាប់ អូស​ទូក​កុំ​អោយ​ល្អាន អ្នក​ប្រាជ្ញ​រក្សា​ខ្លៅ អ្នក​មាន​រក្សា​ខ្សត់​ជា​ដើម និង​មាន​ពាក្យ​ប្រៀប​ធៀប​សាមញ្ញៗ ណែង​ណង​ជា​ច្រើន​ទៀត មាន​ន័យ​ជ្រាល​ជ្រៅ ពីរោះ​ដក់​ជាប់​ចិត្ដ​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ​។ អត្ថន័យ​ក្នុង​​បទ​​កំណាព្យ​​ច្បាប់​កេរ្ដិ៍​កាល ​​បង្ហាញ​​ឲ្យ​​ឃើញ​ជាក់​​ច្បាស់​ថា អ្នក​និពន្ធ​គឺ​ជា​កសិករ​ម្នាក់ ហើយ​ដោយ​សារ​ការ​ឧស្សាហ៍​ព្យា​យាម​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​យ៉ាង​ច្រើន ក៏​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​យ៉ាង​​ស្តុក​​ស្ដម​មហា​សាស ​មិន​​មែន​​ខ្ជិល​ច្រ​អូស …

ច្បាប់ទូន្មាន

បទវិភាគច្បាប់ប្រុស

ប្រភព៖ មណ្ខលវប្បធម៏ខ្មែរនៅប្រទេសស្វីស និពន្ធជាបទ​ព្រហ្ម​គិត ច្បាប់​ប្រុស​របស់​បណ្ឌិត​ម៉ៃ ប្រដៅ​បុរស​អោយ​រក្សា​ខ្ជាប់​នូវ​ភាព​ថ្លៃ​ថ្នូ​ជា​បុរស នូវ​លក្ខណ​សុ​ភាព​រាប​សា ចេះ​​គោរព​​រៀម​ច្បង គ្រួសារ ភរិយា និង​អ្នក​ដទៃ​ជា​​និច្ច គឺ​ជៀស​វាង​ប្រើ​ពាក្យ​ទ្រគោះ​បោះ​បោក និង​អ​កប្ប​កិរិ​យា​ព្រហើន​កោង​កាច​។​ តាមពាក្យទូន្មាននេះ របស់បណ្ឌិតម៉ៃ បុរសមិនត្រូវ​បណ្ដោយ​ឲ្យ​គេ​បំបត់​បំបែន​ហួស​ហេតុ​ពេក​នោះ​ទេ ប៉ុន្ដែ​ក៏​មិន​ត្រូវ​បញ្ចេញ​ឲ្យ​ឃើញ​ភាព​កាច​សា​ហាវ​ឃោ​ឃៅ​របស់​ខ្លួន​ពេក​ដែរ ហើយ​បើ​នឹង​ធ្ធើ​អ្វី​មួយ​ឲ្យ​ចេះ​ប្រ​មើល​​មើល​​សភាព​​ការ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ គឺ​មិន​ត្រូវ​ហ៊ាន​ពេក តែ​ក៏​ពុំ​ត្រូវ​ខ្លាច​ពេក​នោះ​ដែរ រី​ឯ​ការ​រក្សា​កិត្ដិ​យស គឺ​ជា​ភារ​កិច្ច​មួយ​ដ៏​សំខាន់​របស់​បុរស នៅ​ក្នុង​ន័យ​នេះ បណ្ឌិត​ម៉ៃ កំហិត​អោយ​បុរស​ខិត​ខំ​រៀន​សូត្រ​ច្បាប់​ក្បួន​របស់​សង្គម ច្បាប់​ប្រទេស​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ ដើម្បី​ផ្ដល់​ទៅ​ឲ្យ​គ្រួសារ នូវ​សុវត្ដិ​ភាព​គ្រប់​គ្រាន់​។ កំហុស​ដ៏​ធំ​បី​យ៉ាង​ដែល​កវី​ម៉ៃ​​ទូន្មាន​អោយ​ជៀស​វាង​ដាច់​ខាត គឺ​ការ​ឆ្កួត​ស្រី បណ្ដោយ​អោយ​កាម​តណ្ហា​ញាំ​ញី ការ​ផឹក​ស្រា​ប៉ោ​លែ និង​ការ​លេង​ល្បែង​បៀ​ប៉ោ​ជា​ដើម អ្នក​និពន្ធ​អត្ថ​បទ​សរ​សេរ​ដូច្នេះ​ថា៖ «លោកហៅឆ្កួតបី មួយឆ្កួតនឹងស្រី មួយឆ្កួតនឹងស្រា មួយឆ្កួតល្បែងពាលា លេងបៀប៉ោគួរកំចាត់។ ទាក់មាន់ទាក់ទទា ជល់ភ្នាល់គ្នា បរបាញ់សត្វ អន្ទាក់ដាក់បង្កាត់ ល្បែងអស់នោះមិនកំណើត ។ មិនតែប៉ុណ្ណោះសោត បណ្ឌិតម៉ៃហាម​ដាច់​ខាត​មិន​អោយ​ជំពាក់​ប្រាក់​គេ​ជា​ពិសេស​ជន​បរ​ទេស ដែល​មក​រក​ស៊ី​នៅ​ក្នុង​ស្រុក ហើយ​ទន្ទឹម​នោះ​ត្រូវ​ចេះ​ ថែ​រក្សា​ទ្រព្យ​សម្បត្ដិ ចេះ​ផ្គត់​ផ្គង់​គ្រួសារ​មិន​អោយ​ខ្វះ​អ្វី​ទៀត​ផង …