ប្រវត្ដិសាស្ដ្រខ្មែរ

កូន​ខ្មែរ​ដឹង​ទេ​ថា តាំងពី​ការកកើត​ទឹកដី​ខ្មែរ​ដំបូង រហូតដល់​ពេលបច្ចុប្បន្ន តើ​ខ្មែរ​យើង​មាន​ព្រះមហាក្សត្រ​ប៉ុន្មាន​អង្គ ? ហើយ​មាន​ព្រះនាម​អ្វីខ្លះ ?

ការសិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជា​រឿង​ងាយ​ទេ ដោយសារតែ​គ្មាន​ឯកសារ​ច្បាស់លាស់​បន្សល់​ទុកឱ្យ​ស្រាវជ្រាវ​។ ដូច្នេះ​យើង​ត្រូវតែ​កកាយ​រើ​មួយ​ម្តង​មួយផ្នែកៗ មក​រៀបចំ​ផ្គុំ​គ្នា​ដើម្បីឱ្យ​បានឃើញ​ការពិត​ពីមួយ​សម័យកាល​ទៅមួយ​សម័យ​ទៀត​។ ខាងក្រោម​នេះ គឺជា​ការស្រាវជ្រាវ​ប្រវត្តិ​នៃ​ការគ្រប់គ្រង​របស់​ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះនាម​របស់​ទ្រង់​នីមួយៗ​៖ * សម័យ​នគរ​ភ្នំ (​ហ្វូណន សវ​ទី​១ ៥៥០ គស​) 1. ព្រះ​នាង​សោមា​ហៅ​លីវយី (​ដើម​សតវត្ស​ទី​១) 2. កៅ​ណ្ឌិ​ន្យ​(៦៨) 3. មិន​ស្គាល់​ព្រះនាម (​សតវត្ស​ទី​២) 4. មិន​ស្គាល់​ព្រះនាម ចិន​ហៅ បាន់ ហួង (​សតវត្ស​ទី​២) 5. មិន​ស្គាល់​ព្រះនាម ចិន​ហៅ ហ្វា​ន់​ហ្វា​ន់​(​ដើម​សតវត្ស​ទី​៣) 6. ស្រី​ម៉ា​រ៉ា ចិន​ហៅ ចេ​ម៉ាន់​(២០៥- ២២៥) 7. មិន​ស្គាល់​ព្រះនាម​ចិន​ហៅ Fan chin sheng(២២៥) 8. មិន​ស្គាល់​ព្រះនាម ចិន​ហៅ​ហ្វា​ន់​ចាន់​(២២៥ -២៤០) 9. មិន​ស្គាល់​ព្រះនាម ចិន​ហៅ​ហ្វា​ន់​សី​ុ​យន់​(២៤០- ២៨៧) …

ប្រវត្ដិសាស្ដ្រខ្មែរ

វគ្គទី១១៖តដៃដោះខ្លួន

វគ្គទី១១៖តដៃដោះខ្លួន កាលមានន្ទ បានទឹកផឹកឆ្អែតឆ្អន់ហើយ អ្នកបំផាយសេះ ទៅភូមិរហាត់ទឹក ដោយបោលកាត់តាមវាលស្រែ ដ៏ធំល្វឹងល្វើយ។ អ្នកបានប្រាប់គេថា អ្នកធ្វើដំណើរទៅបាត់ដំបង ។ ប្រាប់យ៉ាងនេះ ដើម្បីបង្វែងដានទេ។ ដល់ចុងភូមិរហាត់ទឹកនេះ បុរសបំបោលសេះ តម្រង់ទៅផ្ទះមួយតូច ដែលសង់ដាច់ពីគេនៅកៀនព្រៃ។ បុរសម្នាក់ អាយុប្រមាណសែសិបឆ្នាំ កាន់ចន្លុះមួយ ចេញមក។ លុះឃើញស្គាល់ជាក់ថា អ្នកជិះសេះជាមានន្ទ អ្នកកាន់ចន្លុះ ក៏គ្រវីចន្លុះឡើង រីករាយ ហើយស្រែកថា៖ អា ! ជយោលោកគ្រូ ! ជយោលោកគ្រូ មកពីណា ? ក្នុងសេចក្ដីរីករាយនេះ ទាំងកាយ ទាំងវាចា របស់អ្នកកាន់ចន្លុះ គេសង្កេតឃើញ នូវការគោរពស្រលាញ់ យ៉ាងខ្ជាប់ខ្ជួន ជ្រាលជ្រៅ។ មានន្ទសំរូតចុះពីលើខ្នងសេះ ដោយអស់កម្លាំងខ្លាំងពេក។ មាណពស្ទុះទៅឱបសហជីវិនចាស់ របស់អ្នក យ៉ាងខ្លាំង ដោយក្ដីរលឹក។ មិត្ដចាស់នេះ ឈប់ធ្មឹង បាត់សើចសប្បាយវិញ …

ប្រវត្ដិសាស្ដ្រខ្មែរ

វគ្គទី៩៖រត់តាមប្ដី

វគ្គទី៩៖រត់តាមប្ដី នាងទេវី ដែលដួលសន្លប់ ស្ដូកស្ដឹងលើក្ដារនោះ ក៏បានបើកភ្នែកឡើង។ នាងមើលឃើញ មុខនាងភួង ដែលមានទឹកភ្នែក ហូររហាម។ ធីតាឱបនាងភួងយំ ហើយពោលយ៉ាងរវើរវាយថា៖ បង ! បង ! បង ! . . . នេះប្អូន ! នាងភួងឃើញដូច្នោះ ខំបមបីស្រីថែមទៀត។ កូន ! កូន ! នេះម៉ែ ! ម៉ែណា ! ច៎ាះ ! ម៉ែ! អី ! នេះម៉ែ! ច៎ាះ បង ! បងទៅណាហើយ បងគាត់ខឹងខ្ញុំទេ? ទេប្អូនឥតក្បត់បងទេ ! ប្អូនស្រលាញ់បង នឹកបងណាស់។ នាងភ័យរឹតតែខ្លាំងឡើង ។ ស្រ្ដីជាម្ដាយញ័រ …

ប្រវត្ដិសាស្ដ្រខ្មែរ

រឿង​ ស្ដេចត្រសក់ផ្អែម

រស់ ចន្ត្រាបុត្រ បណ្ឌិតវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាល័យ បារីស៍ទី១០ អតីតសាស្ត្រាចារ្យ ទស្សនវិជ្ជា ភ្នំពេញ ************************************** ក្រោយដែលស្ដេចពាល ឬព្រះបាទសេនក្ករាជ ព្រះមហាក្សត្រខ្មែរទី២៣ បានចូលទិវង្គតព្រះរាជបុត្រព្រះនាម​សីហនុ​កុមារ​បានឡើង​សោយ រាជ្យបន្ដ។ ព្រះបាទសីហនុរាជ ថ្ងៃ១រោច ខែបុស្ស ឆ្នាំច ព.ស.១៧៨២ ត្រូវជា ម.ស១១៦០ ច.ស.៦០០ និង ត្រូវជា គ.ស១២៣៨ ព្រះសីហនុកុមារ​បាន​ទទួល​ព្រះ​រាជ​ភិសេក ជា​ព្រះ​មហា​ក្សត្រ​ខ្មែរទី២៤។ កាលនោះព្រះអង្គមានព្រះជន្ម១៩វស្សា ព្រះបរមនាមរបស់ព្រះអង្គ គឺព្រះ​បាទ​សម្ដេច ព្រះ​សីហនុ​មហា​រាជា​ធិ​រាជ​រាមា​ធិបតី។ ព្រះអង្គទ្រង់គង់នៅព្រះបរមរាជវាំងមហានគរ។ ក្នុងឆ្នាំ កុរ ច.ស៦៣៧ ជាមួយ​នឹង​ព្រះ​នាង​អ៊ឹង​ព្រះ​អង្គ​បាន​មាន​បុត្រី​មួយ​ព្រះ​អង្គ​ព្រះនាម​ច័ន្ទ​តា​រាវត្ដី។ គឺនៅក្នុងរាជ្យព្រះបាទសីហនុរាជនេះហើយ ដែលព្រឹត្ដិការណ៍តាត្រសក់ផ្អែម បានផ្ទុះកើតមានឡើង។ ព្រះ​រាជ​វង្ស​ក្សត្រ​ខ្មែរ​សម័យ​អង្គរ​ត្រូវ​ចប់​នៅ​ពេល​នេះ ហើយ​ព្រះ​រាជសន្ដតិវង្ស ព្រះមហាក្សត្រខ្មែរមួយទៀត បានឡើងសោយរាជ្យ​សម្បត្ដិ​ប្រ​ទេស​កម្ពុជា​រៀង​រហូត​មក​ដល់​បច្ចុ​ប្បន្ន។ ព្រឹត្ដិ​ការណ៍​នេះ​បាន​ញ៉ាំង​អោយ​អ្នកប្រវត្ដិវិទូខ្មែរ និង បរទេសតែងបែងចែកប្រវត្ដិសាស្រ្ដខ្មែរ ជាពីរ​ចំណែក​សម័យ​អង្គរ​និង​សម័យ​ក្រោយ​អង្គរ ដែល​ផ្ដើម​ពី​រាជ្យ​ស្ដេច​ត្រសក់ផ្អែម។ ប្រវត្ដិតាត្រសក់ផ្អែម នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ …

ប្រវត្ដិសាស្ដ្រខ្មែរ

ប្រវត្តិ​អតីត​ក្មេង​វត្ត ​ឡើង​គ្រងរាជ្យ​ជា​ស្ដេច​ព្រះ​នាម​ស្ដេច​កន

នៅ​ដើម​សតវត្ស​ទី​១៦ ព្រះរាជា​ខ្មែរ​ដែល​ឡើង​គ្រងរាជ្យ​បន្ទាប់​ពី​ព្រះបាទ​សុគន្ធបទ គឺ​ជា​អតីត​ក្មេង​វត្ត​ម្នាក់​មាន​ឈ្មោះ​ថា នាយ​កន។ នាយ​កន បាន​ត្រូវ​ព្រះបាទ​សុគន្ធបទ ជួយ​ទំនុក​បម្រុង ហើយ​តែង​តាំង​ជា​ឃុន​ហ្លួង​ព្រះ​ស្ដេច​កន។ បន្ទាប់​មក នាយ​កន ក៏​ក្បត់​ស្ដេច​ផែនដី ហើយ​វាយ​ដណ្ដើម​រាជ្យ។ ក៏ប៉ុន្តែ នៅ​ចុង​បញ្ចប់ ស្ដេច​កន ត្រូវ​ប្អូន​របស់​ព្រះបាទ​សុគន្ធបទ នាំ​ទ័ព​មក​វាយ​ដណ្ដើម​យក​រាជ្យ​វិញ ហើយ​កាត់​ក​យក​ទៅ​ដោត​នៅ​មុខ​ខ្លោងទ្វារ​ចូល​ទីក្រុង កុំ​អោយ​អ្នក​ដទៃ​យក​តម្រាប់​តាម។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​លោក​អ្នក​នាង​នូវ​ព្រឹត្តិការណ៍​នេះ​ដូច​ត​ទៅ៖ គ.៦ ព្រះ​ស្រីជេដ្ឋាធិរាជ​រាមាធិបតី (ស្ដេច​កន) (ឆ្នាំ​១៥០៨-ឆ្នាំ​១៥២៥) ព្រះ​ស្ដេច​កន ដែល​ជា​ស្ដេច​ដណ្ដើម​រាជ្យ​ពី​ព្រះបាទ​សុគន្ធបទ កើត​ក្នុង​ឆ្នាំ​រោង នៅ​ស្រុក​ស្រីសន្ធរ (ខេត្ត​កំពង់ចាម បច្ចុប្បន្ន)។ នាយ​កន មាន​កំណើត​ក្នុង​ត្រកូល​អ្នក​ងារ​ដែល​ជា​វណ្ណៈ​ទាប​បំផុត​នៃ​សម័យ​នោះ ហើយ​មិន​ជាប់​ពូជ​ពង្ស​ក្នុង​ត្រកូល​រាជវង្ស​ទេ។ គ្រួសារ​របស់​នាយ​កន ឋិត​ក្នុង​ក្រុម​ពល​ព្រះ គឺ​ជា​ក្រុម​អ្នក​ងារ មាន​ភារៈ​ជា​អ្នក​ថែ​រក្សា​បោស​សម្អាត​វត្ត។ បិតា​របស់​នាយ​កន នាម​ពិជ័យ​នាគ និង​មាតា​នាម នាង​បាន។ នាយ​កន មាន​បងស្រី​ម្នាក់​ឈ្មោះ​ស ហើយ​ល្បី​ថា​មាន​រូប​ឆោម​បវរ​ល្អ​លើស​ស្រី​ទាំងពួង រហូត​ដល់​ព្រះបាទ​សុគន្ធបទ សព្វ​ព្រះរាជហឫទ័យ​យ៉ាង​ខ្លាំង …

ប្រវត្ដិសាស្ដ្រខ្មែរ

១១- មហានគរត្រូវសៀម វាយប្រហារលុកលុយ

វាយប្រហារលុកលុយ និង កាន់កាប់ជាលើកដំបូង រស់ ចន្ត្រាបុត្រ បណ្ឌិតវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាល័យ បារីស៍ទី១០ អតីតសាស្ត្រាចារ្យ ទស្សនវិជ្ជា ភ្នំពេញ **************************************  ព្រះបាទត្រសក់ផ្អែម ព្រះមហាក្រត្រខ្មែរទី២៧ មានអាថិកំបាំងច្រើនក្នុងប្រវត្ដិព្រះអង្គ ដែលគេពុំអាចដឹង និងយល់​បាន​ឡើយ អាថិ​កំ​បាំង​ ក៏​មាន​ច្រើន​ដែរ ចំ​ពោះ​ព្រះ​មហា​ក្សត្រ​​ដែល​សោយរាជបន្ទាប់ពីព្រះអង្គ។  ពង្សាវតារវត្ដទឹកវិលសរសេរថា ពញា​សួស​ដែល​ត្រូវ​ជា​ប្អូន​ បាន ឡើង​សោយ​រាជ​បន្ដ​ពី​បង​នៅ​ឆ្នាំ​ខាល ព.ស.១៥៧២ ត្រូវជា ម.ស.៩៤៨ ច.ស.៣៨៨ និងត្រូវជា គ.ស.១០២៦។  កាល​នោះ​តាសួស​មាន​ អាយុ​៤០០​ឆ្នាំ ព្រះ​អង្គ​មាន​បរម​នាម​ព្រះបាទបរមរាជារាមាធិបតី។ព្រះអង្គបានតែងតាំងក្មួយ ព្រះសិរិរត្ន ជាឧបរាជ ព្រះ​អង្គ​បាន​ចូល​ទិវង្គត ក្នុង​ព្រះ​ជន្ម ៤៤៨​ឆ្នាំ។   បន្ទាប់មក គឺព្រះសិរិរត្ន ព្រះលំពង្ស ព្រះរាជឧង្កា ព្រះស៊ីសុវត្ដិសុរិយោពណ៌ ដែលបានឡើងសោយរាជជា​លំដាប់​លំ​ដោយ​រៀង​មក​។ តែ​បើ​ តាម​ពង្សា​វតារ​សំដេច​វាំង​ជួន គឺ​ព្រះ​និព្វាន​បាទ ព្រះរាជបុត្រច្បង ស្ដេចត្រសក់ផ្អែម …

ប្រវត្ដិសាស្ដ្រខ្មែរ

ព្រះរាជា​ខ្មែរ ៣ អង្គ​ធំៗ​ដែល​គ្រប់គ្រង​ទឹកដី​មហានគរ​ខ្មែរ​ខាងជើង​ទល់​ចិន​. ភូមា ខាងកើត​ទល់ ចម្ប៉ា ខាងត្បូង​ទល់នឹង​សម​យ​ទ្រ ចិន

នៅក្នុង​សម័យអង្គរ ព្រះរាជា​ទាំងឡាយ​មិន​ត្រឹមតែ​ជា​មេដឹកនាំ​ប្រកបដោយ​ទេពកោសល្យ​ក្នុងការ​សាង​សមិទ្ធផល​សំណង់​ដ៏​អស្ចារ្យ​នៅលើ​ពិភពលោក​ទេ តែ​ជា​ក្សត្រ​ដ៏​អង់អាច​ក្លាហាន​ក្នុង​កិច្ចការពារ និង​ពង្រីក​ទឹកដី​ថែម​ទៀតផង​។​ ​សូម​លើកឡើង​និយាយ​ពី​ព្រះរាជា​សម័យអង្គរ​បី​ព្រះអង្គ គឺ​ព្រះបាទ​ជ័យ​វរ្ម័នទី​៣ ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ និង​ព្រះបាទ​យ​សោ​វរ្ម័នទី​១​។​ ​ទី​១ ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ (៨៥៤-៨៧៧) ​បន្ទាប់ពី​ព្រះបាទ​ជ័យ​វរ្ម័នទី​២ សោយ​ទិវង្គត​ទៅ​នៅ​ឆ្នាំ​៨៥០ ឬ​ឆ្នាំ​៨៥៤ មក ព្រះរាជបុត្រ ព្រះអង្គ​ព្រះនាម​ជ័យ​វរ្ម័នទី​៣ ទ្រង់​បាន​ឡើង​គ្រងរាជ្យ​ស្នង​ពី​ព្រះបិតា​។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ដែលមាន​និស្ស័យ​ពី​កំណើត គឺ​សព្វព្រះទ័យ​តែ​នឹង​សាង​អំពើ​ល្អ ទ្រង់​សោយរាជ្យ​ដោយ​សុខសន្តិភាព​ក្នុង​រយៈពេល​យ៉ាងយូរ ហើយ​ធ្វើឱ្យ​ប្រទេស​កាន់តែ​ប្រសើរឡើង និង​រុងរឿង​ជា​លំដាប់ ដែលជា​មរតក​បន្ត​ពី​បិតា​ព្រះអង្គ​បាន​បន្សល់​ទុកឱ្យ​។ សូមជម្រាបថា ព្រះអង្គ​ទ្រង់មាន​ចំណង់ និង​ចំណូល​ព្រះទ័យ​ខាង​ប្រមាញ់​ដំរី​ណាស់​។ មិនតែប៉ុណ្ណោះ ទ្រង់​ក៏បាន​សាង​ប្រាសាទ​មួយចំនួន​នៅ​តំបន់​អង្គរ​ទៀតផង​។​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ទ្រង់​គង់នៅ​រាជធានី​ហរិ​ហ​រា​ល័យ (​រលួស​) រហូតដល់​គ្រិស្ដសករាជ ៨៧៧ ហើយ​ទ្រង់​ចូល​ទិវង្គត​ទៅដោយ​គ្មាន​បន្សល់​បុត្រ​ស្នងរាជ្យ​បន្ត​ឡើយ​។ ក្នុងពេលដែល​ព្រះអង្គ​សោយ​ទិវង្គត​ទៅ ទ្រង់មាន​ព្រះ​មរណនាម​ថា វិស្ណុ​លោក​។​ ​ទី​២. ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ (៨៧៧-៨៨៩) ​ក្រោយពី​ព្រះបាទ​ជ័យ​វរ្ម័នទី​៣ ទ្រង់​សោយ​ទិវង្គត ដោយ​គ្មាន​បុត្រ​ស្នងរាជ្យ​ផង​នោះ ប្អូនជីដូនមួយ​របស់​ព្រះអង្គ​មាន​ព្រះនាម​ឥន្ទ្រ​វរ្ម័នទី​១ ក៏ត្រូវ​ទទួល​រាជ្យសម្បត្តិ​បន្ត​ពី​ព្រះអង្គ​នៅ​ឆ្នាំ​៨៧៧ នៃ​គ្រិស្ដសករាជ​។ គួររម្លឹកថា ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ …