ប្រវត្ដិសាស្ដ្រខ្មែរ

កូន​ខ្មែរ​ដឹង​ទេ​ថា តាំងពី​ការកកើត​ទឹកដី​ខ្មែរ​ដំបូង រហូតដល់​ពេលបច្ចុប្បន្ន តើ​ខ្មែរ​យើង​មាន​ព្រះមហាក្សត្រ​ប៉ុន្មាន​អង្គ ? ហើយ​មាន​ព្រះនាម​អ្វីខ្លះ ?

ការសិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជា​រឿង​ងាយ​ទេ ដោយសារតែ​គ្មាន​ឯកសារ​ច្បាស់លាស់​បន្សល់​ទុកឱ្យ​ស្រាវជ្រាវ​។ ដូច្នេះ​យើង​ត្រូវតែ​កកាយ​រើ​មួយ​ម្តង​មួយផ្នែកៗ មក​រៀបចំ​ផ្គុំ​គ្នា​ដើម្បីឱ្យ​បានឃើញ​ការពិត​ពីមួយ​សម័យកាល​ទៅមួយ​សម័យ​ទៀត​។ ខាងក្រោម​នេះ គឺជា​ការស្រាវជ្រាវ​ប្រវត្តិ​នៃ​ការគ្រប់គ្រង​របស់​ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះនាម​របស់​ទ្រង់​នីមួយៗ​៖ * សម័យ​នគរ​ភ្នំ (​ហ្វូណន សវ​ទី​១ ៥៥០ គស​) 1. ព្រះ​នាង​សោមា​ហៅ​លីវយី (​ដើម​សតវត្ស​ទី​១) 2. កៅ​ណ្ឌិ​ន្យ​(៦៨) 3. មិន​ស្គាល់​ព្រះនាម (​សតវត្ស​ទី​២) 4. មិន​ស្គាល់​ព្រះនាម ចិន​ហៅ បាន់ ហួង (​សតវត្ស​ទី​២) 5. មិន​ស្គាល់​ព្រះនាម ចិន​ហៅ ហ្វា​ន់​ហ្វា​ន់​(​ដើម​សតវត្ស​ទី​៣) 6. ស្រី​ម៉ា​រ៉ា ចិន​ហៅ ចេ​ម៉ាន់​(២០៥- ២២៥) 7. មិន​ស្គាល់​ព្រះនាម​ចិន​ហៅ Fan chin sheng(២២៥) 8. មិន​ស្គាល់​ព្រះនាម ចិន​ហៅ​ហ្វា​ន់​ចាន់​(២២៥ -២៤០) 9. មិន​ស្គាល់​ព្រះនាម ចិន​ហៅ​ហ្វា​ន់​សី​ុ​យន់​(២៤០- ២៨៧) …

មហាក្សត្រខ្មែរ

ប្រវត្តិ ហ្លួងព្រះស្តេចកន

«ការដកស្រង់តាមឯកសារមហាបុរសខ្មែរ» ក.ក.ន ៖ ហ្លួងព្រះ ស្តេចកន គឺជាអ្នកធ្វើបដិវត្តមួយនាសម័យដែលគ្មាននរណាអាចប៉ះពាល់ដល់ ព្រះរាជតំរិះរបស់ ស្តេចបាន ។ ការជំរុញឱ្យ ស្តេចកន តស៊ូធ្វើសង្គ្រាមជាមួយស្តេច គឺដោយសារតែ ស្តេចបានយកសុបិនរបស់ខ្លួនមក ចងអាឃាតសម្លាប់ ស្តេចកន ដែលគ្មានកំហុសថា ជាអ្នកជ្រែក រាជ្យ ហេតុនេះទើបមានការរត់គេចហើយបង្កជាទ័ព ធ្វើចំបាំងជាមួយស្តេច ។ នេះជាប្រវត្តិសាស្ត្រ មួយតែប៉ុណ្ណោះ ដែលគ្មាននរណាកាឡៃព្រឹត្តិការណ៍ដែលបានកើត ឡើងរួចទៅហើយនោះបានទេ ។ផែនដីព្រះ ស្តេចកនផែនដីព្រះស្រីសុគន្ធបទពី គ.ស១៥០៤ ដល់គ.ស……..ចៅពញាដាំខត្តិយរាជា ជាព្រះរាជបុត្រច្បង ស្តេចឡើងសោយរាជ្យ ស្នងសម្តេចព្រះវរបិតាពីឆ្នាំជូត ឆស័ក ព.ស ២០៤៨ គ.ស ១៥០៤ ម.ស១៥២៦ ច.ស ៨៦៦ ក្នុងព្រះជន្មាយុ២៦ព្រះវស្សា ព្រះអង្គទ្រង់ព្រះនាមថា ព្រះបាទសម្តេចព្រះរាជឱង្កា ព្រះស្រីសុគ្ធបទចក្រពត្តិពង្សរវង្សខត្តិយោ មហាសេដ្ឋោវរោរិទ្ធី ពិធ្យាស្រ័យមហ័យ រាជាធិរាជរាមាធិបតី ជាអម្ចាស់ជីវិត លើត្បូង …

មហាក្សត្រខ្មែរ

អត្ថន័យនៃព្រះនាមរបស់ព្រះ បាទនរោត្តម ព្រះចៅក្រុងកម្ពុជា

អត្ថន័យនៃព្រះនាមរបស់ព្រះបាទនរោត្តម ព្រះចៅក្រុងកម្ពុជា (១៨៣៤-១៩០៤) អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN) ព្រះបាទនរោត្តម ព្រះករុណា ព្រះបាទ​នរោត្តម ពេល​ប្រសូត​មក​មាន​ព្រះនាម​ថា ព្រះអង្គ​ច្រឡឹង លុះ​ពេល​ចម្រើន​ព្រះកេសា មាន​ព្រះនាម​ថា រា​ជា​វត្តី ហៅ អង្គ​វត្តី លុះ​ពេល​សោយរាជ្យ មាន​ព្រះនាម​ថា នរោត្តម ជា​ព្រះ​នាមបញ្ញត្តិ​កាល​ទ្រង់​សាង​ព្រះ​ផ្នួស​នៅ​ស្រុក​សៀម ទើប​ឯកសារ​ខ្លះ​កត់ត្រា​ថា ព្រះនាម នរោត្តម នេះ គឺ​ព្រះ​ចៅ​ក្រុង​សៀម​ជា​អ្នក​ថ្វាយ ។​ ​     ព្រះករុណា ព្រះបាទ  នរោត្តម ប្រសូត​នៅ​ថ្ងៃ​សៅរ៍ ១២​កើត ខែ​មាឃ ឆ្នាំ​មមែ សប្តស័ក គ្រិស្ដ​សករាជ ១៨៣១ នា​ខេត្ត​មង្គលបុរី (​សព្វថ្ងៃ​ស្រុក​មង្គលបុរី ខេត្ត​បាត់ដំបង​) ជា​បុត្រ​នៃ​អ្នក​ម្នាង ប៉ែន និង ព្រះករុណា អង្គឌួង ។ …