រឿងព្រេងខ្មែរ

រឿងមហាចោរនៅទល់ដែនវគ្គទី៦៖​ ភ្លើងរាគៈ

វគ្គទី៦៖ភ្លើងរាគៈ ក្រោយពីរាត្រីកំសត់ដែលសម្បូរទៅដោយព្រឹត្ដិការណ៍ចំលែកៗ ដែលបោះចំណុចធំៗ លើជីវិតនាង នាងទេវីវិយោគសោកាយ៉ាងខ្លាំងក្រៃអនេក។ ស្រ្ដីអស់កម្លាំងពន់ប្រមាណ ដោយពុំបានចូលនិន្រ្ទាក៏តិចតួចសោះ។ ឪពុកនាងស្លាប់ នាងបានប្រឹងប្រែងទុកដាក់ជាស្រេចបាច់អស់ហើយ។ តែទុក្ខមួយថ្មីទៀតដែលមានទម្ងន់ធ្ងន់ក្រៃណាមកគ្របដន្ដប់នាងថែម គឺទុក្ខព្រាត់ស្វាមីជាទីស្នេហា។ មាណវីរង់ចាំស្ងួនភ្ងាតាំងពីយប់អស្ចារ្យនោះមក រួចនាងត្រូវរង់ចាំទៅមុខទៀត។ ចាំៗ … ឱ ! ចាំដោយពុំដឹងមានរឿងអ្វី ចាំដោយពុំដឹងអ្នកទៅណា ចាំដោយពុំដឹងហេតុអ្វីបានជាបាត់ម៉្លេះ ចាំមួយថ្ងៃជាពីរថ្ងៃ ចាំមួយខែជាពីរខែ… ចាំៗ ចាំរងកម្មរហូត។ ក្រោយមក ដោយពុំឈ្នះនឹងចាំ នាងបានឲ្យនាងភួងជាមាតាទៅស៊ើបសួរគេ ទើបនាងដឹងថា ប្ដីកល្យាណអ្នកមានដំនើរទៅឆ្ងាយណាស់ទៅហើយ។ នាងយំ យំជានិច្ច ត្បិតជីវិតនាងជាជីវិតសម្រាប់តែយំទៅហើយ។ ឱ! ប្រុសប្រសើរ ! អ្នកទៅ ទៅក៏ទៅចុះ តែទៅដោយគ្មានដំណឹង ទៅដោយធ្វើកន្ដើយ ហាក់ដូចគ្មាននាងសោះក្នុងជីវិតរបស់ប្រុសតែមួយនេះ។ គេទៅ .. ឱ ! គេទៅ ពាក្យនេះអីក៏មានជម្រៅក្រៃម្លេះ? គេទៅបាត់ … ឱ ! …

រឿងព្រេងខ្មែរ

រឿងមហាចោរនៅទល់ដែនវគ្គទី៣៖ រាត្រីស្ងាត់

វគ្គទី៣៖រាត្រីស្ងាត់ រាត្រីស្ងាត់ខ្យល់បក់ល្វិចៗ ល្ហើយរហឹម។ស្លឹកឈើទាំងឡាយត្រូវនឹងវាយោដែលរត់សន្សឹមៗ កើតជាតូរ្យតន្ត្រីមួយយ៉ាងមនោរម្យ។ លើមេឃ ព្រះច័ន្ទចោលនេត្រាប្រកបដោយមេត្តា មកលើពិភពលោក ធ្វើឲ្យទេសភាពអាណាខេត្តសិរីសោភ័ណក្លាយទៅជាភាពយន្តមួយយ៉ាងកម្សត់។ផ្កាយភ្លឺព្រិចៗព្រោងព្រាតកណ្តាលផ្ទៃពពកខៀវស្រងាត់។ ក្នុងកូនផ្ទះ នាងទេវីអង្គុយបត់ជើងរវៃសូត្រពីមុខកូនចង្កៀងខ្លាញ់មួយ។សូររត់ឮរ៉ែ តិចៗ ជើងចក់យំចឹកៗនៅលើដំបូល។ នារីស្រៀវខ្លួនខ្ញាក នឹកដល់ប្រុសជាទីស្នេហា។ចិត្តនាងរមួតរមួលខ្លាំង។ពន្លឺចង្កៀងធ្វើឲ្យឃើញមុខនាងក្រឡង់ដូចវង់ព្រះច័ន្ទ។កណ្តាលវង់នេះ ភ្នែកពីរបញ្ចាំងរស្មីយ៉ាងរលង់។ស្បែកបបូរមាត់ឃើញស្តើង គួរឲ្យចង់អង្អែលលេង។ ដៃនាងធ្វើការ ចិត្តនាងហិចហើរទៅឆ្ងាយ ឆ្ងាយពីរហាត់ ឆ្ងាយពីផ្ទះ ឆ្ងាយពីរបង ឆ្ងាយដល់ដើមពោធិ៍ ដែលហាក់នៅជើងមេឃ ដុះតែឯងរង់ចាំនាង។ដៃនាងធ្វើការ ភ្នែកនាងរំពៃលបមើលឳពុកនាងដែលសម្រាន្តបើកភ្នែកព្រិចៗ។ ទេវីស្រីទន្ទឹងចង់ឲ្យឳពុកនាងសម្រាន្តលង់លក់ទៅ។មួយនាទីកន្លងយូរ ហាក់ដូចមួយសតវត្សរ៍។ខាងក្រៅឆ្កែព្រុសឡូៗ ឮគួរឲ្យខ្លាច តែនាងបែរជាភ័យទៅវិញ ព្រោះខ្លាចសង្សារកម្សត់រង់ចាំនាង។ម្យ៉ាងទៀតខ្លាចក្រែងខានជួប ហើយខាននិយាយ។នារីភ័យនឹងបានជួប នារីសប្បាយនឹងជីពចរនាងដើរឮទូងៗ ធ្ងន់ៗ…។ វិសេសក្លាហានក្រោកឈរឡើង។នាងទេវីភ្ញាក់។វិសេសក្លាហានដើរទៅជញ្ជាំង ចាប់យកដាវមួយយ៉ាងវែង ហូតផ្លែដាវចេញពីស្រោម មេដៃស្ទាបផ្លែដាវ។នាងទេវីមើលកាយវិការរបស់ឳពុកនាងគ្មានចោលកន្លែងណា។វិសេសក្លាហានចាប់ដងដាវដៃម្ខាង ដៃម្ខាងទៀតចាប់ចុងដាវសាកល្បង មើលហាក់សួរដាវថា នៅរឹងប៉ឹងទេ? ធ្វើដូច្នោះបណ្តើរ គាត់ងាកមកមើល និយាយនឹងនាងបណ្តើរ៖ កូន! ល្មមទៅចូលរកដំណេកហើយ។ នារីដាក់ភ្នែកចុះនៅស្ងៀម ឳពុកនាងបន្តទៅទៀតយ៉ាងរាយមាយថា៖ យប់ៗ កូនឯងខ្លាចអីឬ? នាងមើលទៅឳពុកនាង …

រឿងព្រេងខ្មែរ

រឿងមហាចោរនៅទល់ដែន វគ្គទី២៖បងប្អូនពីរនាក់

ព្រះសុរិយាចោលពន្លឺពណ៌មាសលើសិរីសោភ័ណ បីដូចប្រាប់ថាព្រឹត្តិការណ៌មួយយ៉ាងចម្លែក នឹងចាប់កើតមានថ្ងៃនោះតទៅមិនខាន។ ស្រីស្រស់ទេវី បុត្រីវិសេសក្លាហាន ដើរពីគុម្ពផ្កាមួយទៅគុម្ពផ្កាមួយ។ ព្រឹកនោះធម្មជាតិជូនទេសភាពមួយជាទីពេញចិត្តបំផុត។​រុក្ខាមានស្លឹកពណ៌បៃតងខ្ចី ត្រដាងផ្ទៃមួយយ៉ាង​ធំទូលាយទៅលើពសុធា។​នៅចុងស្លឹកនីមួយៗ នៅទងធាងនីមួយៗ នៅកៀនមែកនីមួយៗ គឺបុប្ផាពណ៌ស លឿង ខៀវ ក្រហម ស្វាយ រីករហង់ត្រង់នោះគ្រប់បែបយ៉ាង ខ្លះមានរំយោលឆើតឆាយ ខ្លះមានទងផ្កាជាក្បាច់ ជាក្បូរដែលធ្វើឲ្យចក្ខុមនុស្សលោក​ឃើញចម្លែកប្លែកអស្ចារ្យ ចង់ឲ្យតែទស្សនាគយគន់ មើលមិនចេះអស់មិនចេះហើយ។ ឱ! ស្នាដៃធម្មជាតិដែលចេះតុបតែងលោក តើអ្នកកើតឡើងសម្រាប់តែ​ទេវីបុត្រីវិសេសក្លាហាន​ម្នាក់ឯងឬ?ឬសម្រាប់អ្នកទាំងអស់គ្នា? អ្នកនិងកញ្ញាទេវី ហាក់ចេញតែពីគុម្ពមួយ ពីព្រោះល្អឆើតឆាយផុតវិសេសដូចគ្នា។ នាងទេវីដើរមួយៗ យ៉ាងស្រាលខ្លួន។ ស្រីស្រស់ក្រឡេកមើលនាយអាយ ឈប់រើសផ្កាណាដែលនាងស្រឡាញ់។ នាងបេះផ្កាមួយយកមកសៀតលេងនឹងសក់នាង។នាងយកមកល្បងសៀតលើទ្រូងនាង រួចយកមកដាក់ផ្ទឹមនឹងមុខនាង។​នាងរឹតតែល្អជាងមុនទៅទៀត។​នារីសប្បាយរីករាយក្នុងចិត្តឥតឧបមា។ ក្នុងមួយនាទីដ៏សុខសាន្តនេះ ដី ស្មៅ ឈើ ផ្កា ទឹក មេឃ ធម្មជាតិទាំងមូលគឺជាទ្រព្យរបស់នាងទាំងអស់ ដែលមាននាងជាព្រះខន្តិយានីយ៍ម្ចាស់ស្រីតែមួយ។ តាំងពីតូចមក នាងពុំដែលបានសប្បាយថ្ងៃណាមួយដូចថ្ងៃនេះឡើយ។​នាងជាស្រីធ្លាប់តែរស់ក្នុងបរិវេណផ្ទះ ក្នុងជញ្ជាំងស្លឹកក្រៀមទាំងបួនជុំវិញ។ ក្រៅពីព្រំដែនដែលវត្ថុមើលឃើញ កាន់បាននោះនៅមានរបងដែកមួយបែបទៀតដែលភ្នែកធម្មតាមើលមិនឃើញឡើយ គឺរបងទំនៀមទម្លាប់។ ខ័ណ្ឌសីមានេះ ចងក …

រឿងព្រេងខ្មែរ

រឿងមហាចោរនៅទល់ដែនវគ្គទី១៖ ខ្លាបាក់ចង្កូម

ផ្ទះនោះទាបប្រក់ស្បូវ ជញ្ជាំងក្តារ សង់លើដីទួលតូច តែស្អាត មានរបងអំពិលទឹកព័ទ្ធជុំវិញ។ ខាងមុខ គឺដងស្ទឹងនៃអាណាខេត្រសិរីសោភ័ណ្ឌ ដែលក្នុងនា​ឆ្នាំ១៨៦៥​នេះ គង្គាហូរគំហុកយ៉ាង​ខ្លាំង ហាក់សម្តែង​សេចក្តី​គ្រោតខឹងអំណាចស្ងៀម ដែលសង្កត់​សង្កិនយូរ​មកហើយ។​ខាងក្រោយ​គឺជួរភ្នំ​ស្វាយ​ដែលលាត​សន្ធឹង​ទៅ​ឆ្ងាយទល់នឹង​ជើងមេឃ។ ក្នុងខ្ទមនៅទៅ​មាត់បង្អួចមនុស្ស​ម្នាក់​អង្គុយផ្អែកខ្នងលើកៅអីផ្តៅធំមួយសម្លឹង​មិនព្រិចភ្នែក​ទៅ​គេហដ្ឋានមួយទៀត ដែលល្អឆើតឆាយ​បីដូច​វិមាននា​ឋានសួគា៍ល័យ។ មនុស្សចាស់សក់ស្កូវ ពុកចង្ការ​ស្រមូមសក្បុស ប៉ាន់​អាយុ​ប្រមាណ​ចិតសិបប្លាយឆ្នាំ។ មើលរាងកាយ មើលភិនភាគ យើងសន្និដ្ឋានបានថា ពុំមែនជាមនុស្សសាមញ្ញទេ គឺប្រាកដជាមនុស្សពិសេសជាមិនខាន។ គាត់មានសម្បុរទង់ដែង។​សម្បុរនេះបង្ហាញជីវិត​របស់​គាត់​ឲ្យយើងដឹងថា គាត់ពុំមែនជា​មនុស្សជិះជាន់គេ ដែលស្រណុកនៅតែក្នុងម្លប់ ចាំតែគេ​បម្រើឆ្វេងស្តាំនោះទេ។​សម្បុរនេះ​ជាសម្បុរមនុស្សលំបាក ហាលខ្យល់ ហាលថ្ងៃ ហាលភ្លៀង ជាមនុស្សពុះពារ ប្រឹងប្រែងតស៊ូ មានប្រជែងរកយុត្តិធម៌ និងសុភមង្គលជូនប្រទេសជាតិ និង​ប្រជាជនខ្មែរយើង។ ហេតុនេះតាចាស់​យើងជាមនុស្សមានឧត្តមគតិខ្ពស់!! ថ្ងាសគាត់​ធំទូលាយ។​នៅលើថ្ងាសនេះ យើងហាក់មើលឃើញ​រស្មីនៃការពិសោធធំៗ ដែលបោះបង្គោលដិត​ជាប់នៅ​នោះរួច ដែលនាំឲ្យយើងមានសន្តានចិត្ត​មួយកោតសរសើរដល់គាត់យ៉ាងជ្រាលជ្រៅបំផុត។ កាល​យើងគយគន់គាត់ឲ្យយូរបន្តិចទៅទៀត យើងស្ញើបរំភើបនឹងផ្នត់ដែលលាត​បន្ទាត់យ៉ាងអង្កាញ់រសាំ​នៅលើថ្ងាសនោះ។គន្លងផ្នត់ទាំងនោះនិយាយប្រាប់យើងនូវអនុស្សាវរីយ៍ដ៏វិចិត្រផ្សេងៗ ដែលគាត់​បាន​ជួបប្រទះក្នុងដំណើរជីវិតរបស់គាត់ មានអនុស្សាវរីយ៍នៃសេចក្តីសប្បាយ អនុស្សាវរីយ៍​នៃគ្រាក្រជាដើម។ អនុស្សាវរីយ៍ទាំងនោះជាគំរូនៃជីវិតដែលអាចត្រដាងបានជាខ្សែរឿងមួយយ៉ាងជក់ចិត្តដល់យុវជនដែលស្រឡាញ់ការដើរផ្សងព្រេងសំណាង ដូចវីរជនខ្លះក្នុងប្រលោមលោកធំៗនៃប្រទេសនានាក្នុងសម័យកាលបុរាណ។ ទឹកមុខរបស់តាចាស់យើងមើលឃើញគួរសម្បើម សម្បើមត្រង់គាត់មានថ្គាមខ្លា និងភ្នែកមុត។​តែបើយើងធ្លាប់ស្គាល់គាត់ យើងមុខជាស្រឡាញ់គាត់វិញ ពីព្រោះគាត់ជាមនុស្សស្លូត …

រឿងព្រេងខ្មែរ

ព្រះថោង នាងនាគ ឬ ដើមកំណើត ការកកើត ទឹកដីខ្មែរ

រស់ ចន្ត្រាបុត្រ បណ្ឌិតវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាល័យ បារីស៍ទី១០ អតីតសាស្ត្រាចារ្យ ទស្សនវិជ្ជា ភ្នំពេញ ************************   នៅក្នុងប្រវត្ដិសាស្ត្រខ្មែរតាមការនិទានដំណាលតៗគ្នាមក ព្រះថោង និង នាងនាគ ជាឳពុកម្ដាយ ជា​ជីដូន​ជីតា ជា​អ្នក​បង្ក​បង្កើត​អោយ​មាន​ជាតិ មាន​កំណើត មាន​ទឹក​ដី​ខ្មែរ​មុន​គេ​ដំបូង​បង្អស់។ បងប្អូនខ្មែរយើងភាគច្រើនណាស់ ពុំបានដឹង ពុំ​បាន​ស្គាល់​ប្រវត្ដិ​នេះ​ទេ​។ ឯក​សារ​រាប់​រៀប អំពី​ប្រវត្ដិ ព្រះ​ថោង នាង​នាគី» មាន​នៅ​ក្នុង​សឹងតែគ្រប់ពង្សាវតារខ្មែរដែលរៀបចំសរសេរឡើងដោយអ្នកនិពន្ធផ្សេងៗ។ ព្រះពុទ្ធទំនាយ សម័យមួយ ព្រះសមណគោត្ដមព្រះពុទ្ធបរមគ្រូ កាលនោះព្រះជន្មបាន ៨០វស្សា បានយាង​ត្រេច​រង្គត់​ទៅ​គ្រប់​ទិស​ទី​កន្លែង ដើម្បី​ប្រោស​អស់​សព្វ​សត្វ​លោក​។ ព្រះអង្គនិមន្ដកាត់តាមឆ្នេរមហាសាគរ បានយាងទៅដល់កោះមួយ ដែល​មាន​ដើម «ធ្លក» ដុះ​បែក​មែក​សាខា​ត្រសុំ​ត្រសាយ​។ នៅ​ក្រោម​ដើម​ធ្លក​នោះ មានរូងមួយយ៉ាងជ្រៅ ដែលជាផ្លូវចេញចូលរបស់ស្ដេចភុជង្គនាគ សំរាប់​ចេញ​ចូល​មក​ក្រសាល​លេង​។ ទីដី​កន្លែង​នោះ​មាន​ស្ថាន​ភាព​រាប​ស្មើគួរជាទីមនោរម្យ។ នៅលើដើមធ្លកនោះ មានសត្វត្រកួត​មួយ​រស់​នៅ​ដោយ​សុខ​សាន្ដ​។    នៅពេល​ដែល​ព្រះ​អាទិត្យ​ចូល​អស្ដង្គត ហើយ​ព្រះ​ច័ន្ទ​បាន​ចាប់​រះ​ឡើង​បន្ដ​វេន​ព្រះ​ពុទ្ធ​អង្គ​ និង​ព្រះ​អានន្ទ​ …

រឿងព្រេងខ្មែរ

រឿង ស្ដេចពាល

រស់ ចន្ត្រាបុត្រ បណ្ឌិតវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាល័យ បារីស៍ទី១០ អតីតសាស្ត្រាចារ្យ ទស្សនវិជ្ជា ភ្នំពេញ **********************************************  ព្រះសេន័ក្ករាជបានទទួលព្រះរាជអភិសេក នៅថ្ងៃ ១០កើត ខែផល្គុន ឆ្នាំថោះ ព.ស.១៧៣៩ ត្រូវជា ម.ស១១១៧ ច.ស ៥៥៧ និង ត្រូវ​ជា គ.ស.១១៩៥ កាល​នោះ​ព្រះ​អង្គ​បានព្រះជន្ម ២៥វស្សា ព្រះអង្គជាមហាក្សត្រខ្មែរទី២៣ ហើយមានព្រះ​បរម​នាម​ព្រះ​បាទ​សម្ដេច​ព្រះ​សេនក្ក​រាជ​បរម​នាថ បរម​ពិត្រ(១)។ ទី​តាំង​ព្រះបរមរាជវាំង ស្ថិតនៅមហានគរដដែល។ បើ​តាម​ពង្សាវ​តារ​វត្ដ​ទឹក​វិល ក្រោយ​ដែល​ព្រះ​បាទ​សិង្ហ​ក័ង្ហា ព្រះ​មហា​ក្សត្រ​ខ្មែរ​ទី​២២​ ចូល​ទិវង្គត​ គឺ​ពញា​សុក​ កូនប្រុស​ស្ដេច​ក្រាញ់​ពញា​សួគ៌​លោក​នៅ​ស្រុក​ពោធិ​សាត់​ដែល បាន​សោយ​រាជ្យ​បន្ដ​ពី​ព្រះ​អង្គ។ ពញា​សុក​មាន​ក្រុម​បក្ស​ពួក​សេនា​អាមាត្យ​ អ្នក​តាម​បំរើ ៥០០​នាក់ ពួក​គេ​និយម​ចូល​ចិត្ដ​ដើរ​បរ​បាញ់​សត្វ យក​សាច់ ភ្លុក ស្នែង កុយ ខ្នាយ និង ស្បែក ទៅ​លក់​ដូរ​សំរាប់​ចិញ្ចឹម​ជីវិត។ ថ្ងៃ​មួយ​ពញា​សុក​បាន​នាំ​បក្ស​ពួក​ទាំង ៥០០​នាក់ …